ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលមួយកើតឡើងនៅចំនុច ជាប់ស្ថានីយ៍ប្រេងសាំងTOTAL ផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយម្តាយបានប្រើអំពើហិង្សាលើកូនខ្លួនដែលមានអាយុទើបតែ ៣ខែ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ទារកខាងលើត្រូវបានម្តាយវយរហូតឈាមមាត់ ឈាមច្រមុះ ហើយមានឃើញស្មានក្តិចនៅលើដៃ និងជើងទៀតផង។ ទារកខាងលើ ត្រូវបានអ្នកជិតខាងដាក់ឈ្មោះអោយថា “សិលា”។ ចំពោះមូលហេតុ បណ្តាលអោយម្តាយវាយកូនយ៉ាងនេះ ព្រោះតែផឹកស្រវឹងនឹកឃើញរឿងប្តីមិនព្រមទទួលខុសត្រូវលើខ្លួននិងកូន ទើបបានបញ្ចេញកំហឹងទាំងអស់ទៅលើក្មេងតូចអាយុ ៣ខែយ៉ាងនេះ៕
