កីឡាករ Pierre-Emerick Aubameyang ត្រូវបានប្រកាសជាផ្លូវការថា ជាកីឡាកររបស់ក្លឹបអ្នកមានបុណ្យ FC Barcelona បន្ទាប់ពីការមកដល់របស់គាត់ពីក្លឹបកាំភ្លើងធំ Arsenal លើការផ្ទេរដោយឥតថ្លៃខ្លួន។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ឆ្នាំ ២០២៥ ប៉ុន្តែមានជម្រើសសម្រាប់អ្នកទាំងពីរក្នុងការចែកផ្លូវគ្នានៅឆ្នាំ ២០២៣ ។ ក្នុងនោះលក្ខខណ្ឌដោះលែងរបស់គាត់គឺ ១០០ លានអឺរ៉ូ។
Aubameyang បានមកដល់ Camp Nou ដោយមិនប្រញាប់ប្រញាល់ទេ កាលពីថ្ងៃចន្ទទី ៣១ ខែមករា ហើយ Arsenal ក៏បានបញ្ចេញជាផ្លូវការមុនពាក់កណ្តាលអធ្រាត្រ នៅថ្ងៃផុតកំណត់នៃការផ្ទេរក្នុងទីផ្សារដោះដូរកីឡាករផងដែរ។
គួរបញ្ជាក់ថា Barcelona បាននាំយក Aubameyang, Ferran Torres និង Adama Traore នៅតំបន់ប្រយុទ្ធក្នុងខែមករានេះ ក្លិបមាន Ansu Fati, Martin Braithwaite, Memphis Depay, Luuk de Jong, Abde Ezzalzouli និង Ferran Jutgla នៅចាំកន្លែងស្រាប់នៅក្នុងដៃរបស់ Xavi’s XI៕