បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា កីឡាករ Victor Lindelof គឺជាតារាឆ្នើមរបស់ក្លឹប Manchester United ម្នាក់ទៀត ដែលបានធ្វើការ Unfollow ទៅលើបណ្តាញសង្គមរបស់ Mason Greenwood បន្ទាប់ពីកីឡាករម្នាក់នេះត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗ ពីបទរំលោភ និងប្រើអំពើហិង្សា។
ខ្សែការពារជម្រើសស៊ុយអែតរូបនេះ បានចូលរួមជាមួយនឹងសមាជិកក្រុមបិសាចក្រហមផ្សេងទៀត ដែលរួមមាន Cristiano Ronaldo, Paul Pogba, David de Gea និង Marcus Rashford ក្នុងការនៅអោយឆ្ងាយអំពីខ្សែប្រយុទ្ធរូបនោះ៕