បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាខ្សែប្រយុទ្ធ វ័យ ២០ឆ្នាំរបស់ Man Utd ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។
ពេលនេះគាត់ត្រូវបានដកចេញពីក្លឹបនៅក្របខណ្ឌអង់គ្លេស។
បើយោងតាមរបាយការណ៍ ដែល The Sun ទទួលបាន គឺថា Greenwood នៅតែទទួលបានប្រាក់ឈ្នួល ៧៥ពាន់ផោន ក្នុងមួយសប្តាហ៍ដដែរ ទោះបីជាគាត់ស្ថិតនៅក្នុងតំណាក់កាលដំណើរការនីតិវិធីព្រហ្មទណ្ឌក៏ដោយ៕