ក្លឹ​ប​ធំ​មួយ​នៅ​អង់គ្លេស​! ដាក់​គោលដៅ​យក Isco នៅ​រដូវក្តៅ​ខាង​មុខ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Fichajes នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា កីឡាករ​ឆ្នើម​របស់​ក្លឹ​ប Real Madrid គឺ Isco នឹង​ក្លាយជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​នេះ​។ ក្នុង​នោះ​មាន​របាយការណ៍​ថា​ក្លឹ​ប Arsenal និង​ធ្វើការ​ប្រកួតប្រជែង​ជាមួយនឹង​ក្លឹ​ប Servilla ក្នុង​ការ​ចុះ​កុងត្រា​យក​គាត់​។

កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​នេះ ហាក់​បរាជ័យ​នៅ​ក្នុង​ទឹកដី Santiago Bernabeu នៅ​ប៉ុន្មាន​ឆ្នាំ​នេះ ប៉ុន្តែ​សម្រាប់​សមត្ថភាព​របស់​គាត់ គឺ​នៅ​តែ​គ្មាន​អ្វី​ចោទ​ជា​សំនួរ​នោះ​ទេ​៕