បុរស​ជនជាតិ​ចិន​ម្នាក់​ប្រើ​កាំភ្លើងខ្លី​បាញ់​សម្លាប់​ខ្លួន ក្នុង​បន្ទប់​ខុន​ដូ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១២​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ មាន​ករណី​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង​នៅ​ចំណុច​បន្ទប់​លេខ​៦២០ ជាន់​ទី​៦ នៃ​អគារ​ខុន​ដូ ស្តា​ស៊ី​ធី តាម​មហាវិថី​សហព័ន្ធ​រុ​ស្សី ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ធ្វើ​អោយ​បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​។

បើ​យោង​តា​មក​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ Liao Hua Xi Ang ជនជាតិ​ចិន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​អាជីវករ “​ម្ចាស់​ភោជនីយដ្ឋាន​”​។ ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​កាំភ្លើង​មួយ​ដើម គ្រាប់​ចំនួន ៩​គ្រាប់ និង​គ្រឿងញៀន​។

បើ​យោង​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​បាញ់​ខ្លួនឯង​ស្លាប់​ពិតប្រាកដ​មែន​៕