បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាការផ្ទេររបស់កីឡាករ Fabio Carvalho ត្រូវបានបរាជ័យ។ ការធ្វើតេស្តសុខភាពនៅ Liverpool ត្រូវបានបញ្ចប់ ប៉ុន្តែឯកសាររៀបចំមិនទាន់ សម្រាប់ចុះហត្ថលេខា មុនទីផ្សារដោះដូរកីឡាករបញ្ចប់។ ក្លឹបបានព្រមព្រៀងគ្នា ប៉ុន្តែពួកគេមិនអាចធ្វើទាន់ពេលវេលា។
ដូច្នេះក្លឹប Liverpool, Fulham និងកីឡាករ Carvalho នឹងត្រូវព្យាយាមស្វែងរកដំណោះស្រាយដោះដូរកីឡាករម្តងទៀតនៅរដូវក្តៅ៕