Real Madrid ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Kylian Mbappe ។ BILD Sport បានរាយការណ៍ថា ទីបំផុតភាគីទាំងសងខាងបានខិតកាន់តែជិតដល់ការព្រមព្រៀងហើយ។
Los Blancos នឹងផ្តល់ជូនកីឡាករសញ្ជាតិបារាំងនូវកិច្ចសន្យាដ៏សម្បើមមួយ ដែលនឹងធ្វើឱ្យគាត់ទទួលបានប្រាក់ឈ្នួលទ្វេរដង បើប្រៀបធៀបនឹងប្រាក់ឈ្នួលបច្ចុប្បន្នរបស់គាត់។
គាត់នឹងអាចរកបាន ៤១,៥ លានផោនក្នុងមួយឆ្នាំ ដែលប្រហែលជា ៨០០,០០០ ផោនក្នុងមួយសប្តាហ៍ ខណៈដែលប្រាក់ខែបច្ចុប្បន្នរបស់ Mbappe នៅ PSG មានចំនួន ២២ លានផោន៕