បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថាឯកសារទាំងអស់ត្រូវបានចុះហត្ថលេខា ដូច្នេះ Tanguy Ndombele នឹងទៅ OL។ កិច្ចព្រមព្រៀងត្រូវបានបញ្ចប់ ហើយអ្វីៗក៏បានសម្រេចរួចអស់ហើយ។ ការខ្ចីជើងរហូតដល់ខែមិថុនា គឺ ៦ខែ។
ក្នុងនោះក៏មានបញ្ចូលលក្ខខណ្ឌទិញផ្តាច់ផងដែរ ក្នុងតម្លៃ ៦៥លានយូរ៉ូ ដែលមានសុពលភាពតែក្នុងរដូវក្តៅ ២០២២ប៉ុណ្ណោះ៕