Cristiano Ronaldo បានត្រលប់មកវិញលឿនជាងកីឡាករ Manchester United ផ្សេងទៀត ហើយត្រូវបានគេប្រទះឃើញហ្វឹកហាត់នៅ Carrington មុនពេលការប្រកួត FA Cup ទល់នឹង Middlesbrough ។
Cristiano Ronaldo បានទៅវិស្សមកាលនៅឌូបៃជាមួយក្រុមគ្រួសារ អំឡុងពេលសម្រាករដូវរងា។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានប្រារព្ធកម្មវិធីខួបកំណើតគម្រប់អាយុ ២៨ ឆ្នាំសម្រាប់ដៃគូរបស់គាត់ Georgina Rodriguez នៅថ្ងៃទី ២៧ ខែមករា ហើយគាត់នឹងឈានចូលវ័យ ៣៧ ឆ្នាំនៅថ្ងៃទី ៥ ខែកុម្ភៈ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏ត្រូវបានគេប្រទះឃើញហ្វឹកហាត់នៅអគារ Nad Al-Sheba ក្នុងទីក្រុងឌូបៃជាមួយមិត្តរួមក្រុម Manchester United ជាច្រើននាក់កាលពីសប្តាហ៍មុន។
នេះរួមបញ្ចូលទាំង Marcus Rashford, Diogo Dalot, Jesse Lingard និង Paul Pogba ។ Paul Pogba គ្រោងនឹងត្រលប់ទៅក្រុមដំបូងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈដែល Jesse Lingard ចង់ចាកចេញពីក្លឹប។
កីឡាករដូចជា Telles, Edinson Cavani និង Fred មិនត្រូវបានរំពឹងថានឹងលេងក្នុងការប្រកួត FA Cup នោះទេ ខណៈដែល Jadon Sancho ក៏កំពុងស្ថិតក្នុងមន្ទិលសង្ស័យផងដែរ។
Cristiano Ronaldo មើលទៅបានត្រៀមខ្លួនជាស្រេចក្នុងការប្រកួតជាមួយ Middlesbrough ហើយបានបង្ហោះរូបភាពជាមួយនឹងកូនប្រុស Cristiano Jr. នៅលើ Instagram៕