បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gerard Romero នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ខ្សែប្រយុទ្ធក្លឹប Arsenal គឺ Pierre-Emerick Aubameyang បានយល់ព្រមក្នុងការទៅចូលរួមជាមួយក្លឹប Barcelona លើកុងត្រាខ្ចីជើង ៦ខែ។
កីឡាករវ័យ ៣២ឆ្នាំរូបនេះ រៀបចំក្នុងការចាកចេញពី Emirates Stadium បន្ទាប់ពីគាត់ត្រូវបានទទួលនៅពិនិត្យរបស់ក្លឹប ក្រោយបានធ្វើខុសវិន័យ។
ក្លឹប Barca បានបញ្ចប់នៅកិច្ចព្រមព្រៀងជាមួយនឹង Aubameyang ប៉ុន្តែក្លឹបត្រូវតែស្វែងរកនៅអ្នកទិញកីឡាករ Ousmane Dembele អោយបានសិន ទើបក្លឹបអាចនាំ Aubameyang៕