បរទេស៖ ក្រោយបែកធ្លាយរឿង Greenwood ប្រើហឹង្សាលើសង្សារ គឺនាង Harriet Robson រហូសបែកមាត់ចេញឈាម ក៏ដូចមានស្មាមរបួសជាច្រើននៅលើខ្លួននោះ។ ពេលខាងក្លឹប Manchester Untied បានចេញនៅសេចក្តីប្រកាសព័ត៌មានមួយ ដោយមានខ្លឹមសារថា៖
“ពួកយើងនឹងមិនអត់អោនចំពោះការប្រើអំពើហិង្សាគ្រប់ប្រភេទ។ យើងដឹងពីរូបភាព និងការចោទប្រកាន់ដែលផ្សព្វផ្សាយលើបណ្តាញសង្គម។ ពួកយើងនឹងមិនធ្វើការអត្ថាធិប្បាយណាមួយនោះទេ រហូតទាល់តែការពិតត្រូវបានរកឃើញ។ Manchester United មិនអត់ទោសចំពោះអំពើហិង្សាណាមួយឡើយ”៕