បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា លោក Fabrizio Romano នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថាក្លឹប Juventus កំពុងតែជម្រុញអោយមានការចុះកុងត្រាយកកីឡាករ Denis Zakaria ក្នុងពេលដល់ខ្លីខាងមុខ។ ការពិភាក្សាជាមួយក្លឹប Borussia Moenchengladbach កំពុងបន្ត ដោយក្នុង ការជួបជាមួយភ្នាក់ងាររបស់ Zakaria ត្រូវធ្វើឡើងកាលពីប៉ុន្មានម៉ោងមុន។
ក្លឹប Juventus បានដាក់សំណើរ ដោយបើកចំហ ក្នុងការចុះកុងត្រាយក Denis Zakaria ក្នុងពេលខាងមុននេះ ជាមួយនឹងតម្លៃខ្លួន ៧លានយូរ៉ូ បូករួមនឹងប្រាក់ផ្សេងទៀត៕