ជនជាតិ​ចិន និង​អង្គរក្ស ៨​នាក់ នាំ​គ្នា​ស្ទាក់​រថយន្តក្រុង ដើម្បី​វ៉ៃ​តៃកុង​ឡាន

0

ភ្នំពេញ​៖ កាលពី​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​២៨ ខែមករា​ឆ្នាំ ២០២២ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្រោយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចម្ការមន​បាន​ចាប់​ក្រុម​បើករថយន្ត​ទំនើប ២​គ្រឿង​ដោយ​មាន​ជនជាតិ​ចិន​ជាមួយ​អង្គរក្សជនជាតិខ្មែរ​ចំនួន ៨​នាក់ និង​អាវុធ​ខ្លី​ចំនួន​២​ដើម​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ក្រុម​នេះ​បាន​បើករថយន្ត​ទំនើប​ចំនួន​២​គ្រឿង​ម៉ាក​លុ​ច​ស៊ី​ស​៥៧០​ពាក់​ផ្លា​ក​លេខ ភ្នំពេញ​ ២BI-៨៧៨៧ និង​ម៉ាក​រែង​រ៉ូ​វើ​រ​ពណ៌ ស ផ្លា​ក​លេខ​ភ្នំពេញ​ ២BE-៩៦៨០​។ ពួក​គេ​បាន​បើក​មក​ស្ទាក់​ពីមុខ​រថយន្ដក្រុង​ទេសចរណ៍​មួយ​គ្រឿង​ដែល​កំពុង​ដឹក​ភ្ញៀវ​ជនជាតិ ចិន​មួយ​ក្រុម​ហើយ​រករឿង​វាយ​ទៅ​លើ​អ្នក​ជិះ​រថយន្តក្រុង​នោះ​។​ខណៈនោះ​ត្រូវ​កម្លាំង​អាវុធហត្ថ ខណ្ឌចំការមន​ចាប់ខ្លួន​ភ្លាម​ៗ​នៅ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​កែង​នឹង​ផ្លូវ​ព្រះ​មុនី​វង្ស ម្តុំ​ស្តុ​ប​បូកគោ សង្កាត់​បឹង​ត្របែក​ខណ្ឌចម្ការមន​យក​ទៅ​សាកសួរ ៕

ប្រភព៖ សហការី