Goal បានឲ្យដឹងថា ក្លិបហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Porto កីឡាករ Luis Diaz មុនថ្ងៃផុតកំណត់នៃការផ្ទេរកីឡាករនៅថ្ងៃច័ន្ទ។
ហង្សក្រហម បានបើកការដេញថ្លៃដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់កីឡាករអន្តរជាតិកូឡុំប៊ី ដែលរហូតមកដល់ពេលថ្មីៗនេះ ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ Tottenham ។
ក្រុមរបស់លោក Jurgen Klopp នឹងបង់ប្រាក់ដំបូងចំនួន ៤៥ លានអឺរ៉ូ ជាមួយនឹងការបន្ថែមចំនួន ១៥លានអឺរ៉ូ នៅក្នុងកិច្ចព្រមព្រៀង។
ដំបូងឡើយ Liverpool គ្រាន់តែសម្លឹងមើលប៉ុណ្ណោះសម្រាប់ខ្សែបម្រើវ័យ ២៥ឆ្នាំរូបនេះ ពួកគេបានប្រញាប់រួសរាន់ចុះហត្ថលេខា បន្ទាប់ពី Spurs បង្កើនល្បឿនក្នុងការប្រជែងយកដែរ៕