បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប PSG បានដាក់ Pogba គឺជាគោលដៅសំខាន់របស់ក្លឹបនៅរដូវក្តៅខាងមុខ។
ក្លឹបយក្សនៅក្របខណ្ឌបារាំងមួយនេះ អាចនឹងត្រូវបាត់បង់កីឡាករ Kylian Mbappe ដោយគ្មានតម្លៃខ្លួន ប៉ុន្តែពួកគេនឹងព្យាយាមយកកីឡាករជម្រើសជាតិបារាំងម្នាក់ទៀតមកចូលរួម នៅពេលដែលខ្សែបម្រើរូបនេះបញ្ចប់កុងត្រាជាមួយនឹងក្លឹប Manchester United៕