កំពត៖ ដោយអនុវត្តតាមប្រកាសអន្តរក្រសួងលេខ៥៧៤ សហវ.ប្រក ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) បច្ចុប្បន្នជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សាខាគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក បានស្នើសុំកិច្ចសហការពីមន្ត្រី ក.ប.ប. ប្រចាំខេត្តកំពត ចូលរួមត្រួតពិនិត្យគុណភាពបង្គានាំចូលពីប្រទេសវៀតណាម ឆ្លងកាត់ច្រកព្រំដែនព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នាវេលាទាបភ្លឺថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នេះ។
នៅក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេស្តស្វែងរកសារធាតុចាហួយ (CMC) និងសារធាតុគីមី Formalin ទៅលើទំនិញបង្គាចំនួន ៤កេស ស្មើនឹង ៤៨គីឡូក្រាម តែជាលទ្ធផលគឺពុំបានរកឃើញវត្តមានសារធាតុហាមឃាត់ទាំងនោះឡើយ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF