Premier League ចេញ​ច្បាប់​ថ្មី​ស្ដី​ពី​កូ​វី​ដ​-១៩

0

ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស Premier League បាន​ចេញ​ច្បាប់​ថ្មី​ស្ដី​ពី​កូ​វី​ដ​-១៩ ក្នុង​គោលបំណង​ជៀសវាង​ការ​ពន្យារពេល​ការ​ប្រកួត​បន្ថែម​ទៀត​។

កន្លង​មក​ក្លិប​នីមួយ​ៗ​បាន​ស្នើ​សុំ​លើក​ការ​ប្រកួត ក្រោម​ហេតុផល​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ នៅ​ក្លិប​រួម​ទាំង​មាន​កីឡាករ​របួស​មិន​អាច​បំពេញ​ការ​ប្រកួត​បាន ។ បញ្ហា​ទាំងនោះ​នាំ​ឲ្យ Premier League ចេញ​ច្បាប់​ថ្មី​ដោយ​ចែង​ថា ទាល់តែ​មាន​កីឡាករ​វិជ្ជមាន​កូ​វី​ដ​-១៩ យ៉ាងតិច ៤​នាក់​ទើប​ក្លិប​អាច​ស្នើ​សុំ​លើក​ការ​ប្រកួត​បាន​។ ច្បាប់​ថ្មី​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ប្រកួត​បន្ទាប់​នៅ​ថ្ងៃ​ទី​៥ ខែកុម្ភៈ​តទៅ​។

សូម​ជម្រាប​ថា ការ​ប្រកួត​សរុប ២២​ប្រកួត​រដូវ​កាល​នេះ​ត្រូវ​បាន​លើក​នៅ​ខែធ្នូ និង​ខែមករា​ដោយសារ​តែ​បញ្ហា​កូ​វី​ដ​-១៩ នេះ​៕