រក​ឃើញ ៩​ទីតាំង​ទៀត​!! ដែល​លក់​សាំង​មិន​គ្រប់​លី​ត្រ

0

នា​ថ្ងៃ​ទី​២៦ និង​២៧ ខែមករា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង​នៅ​តែ​បន្ត​ការពារ​សិទ្ធិ​ដល់​អ្នក​ប្រើប្រាស់ ទប់ស្កាត់​អំពើ​មិន​សុចរិត​ក្នុង​ធុរកិច្ច​ប្រេងឥន្ធនៈ និង​អំពើ​មិន​ស្មោះត្រង់​ណាមួយ​តាម​រយៈ​ប្រតិបត្តិការ​ត្រួតពិនិត្យ​តាម​បណ្ដា​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ស្ថិត​ក្នុងភូមិ​សាស្ត្រ នៃ​ខេត្ត​ខាងលើ​។

តាម​លទ្ធផល នៃ​ការ​ត្រួតពិនិត្យ​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​មិន​មាន​អនុលោម​ភាព​ចំនួន ៩​ទីតាំង​ក្នុង​ចំណោម ២៧​ទីតាំង​ដែល​បាន​ត្រួតពិនិត្យ និង​ពិន័យ​ទៅ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF