តើ ចាន់ វឌ្ឍនាកា និយាយ​យ៉ាងម៉េច​ដែរ ក្រោយ​របួស​ជង្គង់​ស្តាំ​កាលពី​ម្សិលមិញ?

0

ក្រោយ​ទទួល​រង​របួស​ជង្គង់​ខាងស្ដាំ ចាន់ វឌ្ឍនាកា បាន​និយាយ​ថា កីឡាករ គឺ​តែងតែ​ប្រឈម​នឹង​បញ្ហា​របួស អរគុណ​គ្រប់​គ្នា​ដែល​បារ​ម្ម​ណ៍​ពី​ស្ថានភាព​របួស​របស់ខ្ញុំ ខ្ញុំ​ក៏​សង្ឃឹម​ដូច​គ្នា​ថា​នឹង​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទៅ​ចុះ អ្វី​ៗ​គឺ​រង់ចាំ​លទ្ធផល និង​ការ​ពិភាក្សា​ជាមួយ​ក្រុម​គ្រូពេទ្យ​បន្ត​ទៀត​។

គួរ​បញ្ជាក់​ថា CV11 បាន​រង​របួស​ក្នុង​ជំនួប​រវាង​បឹង​កេ​ត និង​វិសាខា កាលពី​ថ្ងៃ​ពុធ ដែល​បង្ខំ​ឲ្យ​រូបគេ​ត្រូវ​ប្ដូរ​ចេញ​ត្រឹម​នាទី ៣០ នៃ​ការ​ប្រកួត​។ យ៉ាងណា​ក៏​ដោយ​អ្នកគាំទ្រ​នៅ​តែ​សម្លឹង​ឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់​កី​ទ្បា​ករ​រូប​នេះ​៕