បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា លោក Fabrizio Romano បានចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយកីឡាករ Robin Gosens នឹងទៅចូលរួមជាមួយ Inter។ កិច្ចព្រមព្រៀងជាមួយនឹងក្លឹប Atalanta គឺត្រូវបានសម្រេច។ ការខ្ចីជើងជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ ក្នុងតម្លៃ ២៥លានយូរ៉ូ បូករួមនឹងតម្លៃបន្ថែមផ្សេងៗ។ កុងត្រាផ្ទាល់ខ្លួនក៏ត្រូវបានយល់ព្រម។
កីឡាករ Gosens នឹងចុះកុងត្រានៅពេលប៉ុន្មានម៉ោងខាងមុខនេះ។ កិច្ចព្រមព្រៀងបានបញ្ចប់។ គាត់នឹងចូលរួមជាមួយ inter ក្នុងខែមករានេះ៕
