កំពង់ឆ្នាំង៖ កាលនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំងបានចាប់មនុស្ស៩នាក់សង្ស័យពាក់ព័ន្ធលួចបូមប្រេងលក់និងអ្នកទទួលផលចោរកម្មរួចបញ្ជូនទៅតុលាការ ក្រោយរកឃើញថាអ្នកទាំង ៩នាក់នោះ ពាក់ព័ន្ធករណីលួចបូមប្រេងគ្រឿងចក្រចេញពីក្រុមហ៊ុនជប៉ុនមួយដែលកំពុងសាងសង់ផ្លូវជាតិលេខ៥ ពីស្រុកពញាឮខេត្តកណ្តាល ឆ្ពោះទៅខេត្តបន្ទាយមានជ័យនិងអ្នកទទួលផលចោរកម្ម។
បើតាមការបញ្ជាក់អំពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង៩នាក់-ឈ្មោះកែតភា-ឈ្មោះខៀវសាវឿន-ឈ្មោះឃឿនវិសាល-ឈ្មោះទន់ សាតូ-ឈ្មោះប៉ាត់ប៊ុនលី-ឈ្មោះយក់សីហា។៦នាក់នេះជាប់ចោទពីបទផ្តើមគំនិតក្នុងអំពើលួច។ឈ្មោះម៉ាត់គ្រីយ៉ា-ឈ្មោះតឹបណាត។២នាក់នេះជាប់ចោទពីបទលួចប្រេងនិង-ឈ្មោះសុខពិសិដ្ឋជាប់ចោទពីបទ ទទួលផលចោរកម្មដែលប្រព្រឹត្តនៅផ្លូវជាតិលេខ៥ក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងនោះសមត្ថកិច្ចដកហូតបានប្រេង ម៉ាស៊ូតចំនួន៨កាន និងរថយន្តចូលទៅបូមប្រេងមួយគ្រឿងម៉ាក Nissan Frontier ពណ៌ទឹកប្រាក់។បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ត្រូវបានបញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមច្បាប់៕
ប្រភព៖ សហការី