នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០២២ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ប្រចាំនៅខេត្តទាំង៥ខាងលើ បានបន្តចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ពីការរកស៊ីកេងប្រវ័ញ្ចរបស់ឈ្មួញទុចរិត នៅក្នុងស្រុកស្វាយទាប ស្រុកបរកែវ ស្រុកកំចាយមារ ស្រុកកណ្តាលស្ទឹង បានសរុបចំនួន ២៣ ទីតាំង ក្នុងនោះដេប៉ូប្រេងចំនួន ១០ទីតាំង ត្រូវបានមន្ត្រី ក.ប.ប. រកឃើញថាមិនមានអនុលោមភាពនិងបានធ្វើការពិន័យអន្តរការណ៍ ទៅតាមនីតិវិធី៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF