បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Football Insider នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Tottenham បានធ្វើការពិភាក្សាជាមួយនឹងក្លឹប Sevilla ចំពោះការចង់ផ្ទេរយកកីឡាករ Diego Carlos។ ហើយក្នុងនោះខាងក្លឹប ក៏បានយល់ព្រមបន្ថែម Lo Celso នៅក្នុងកញ្ចប់នៃការផ្ទេរនេះផងដែរ។
ក្នុងនោះក្លឹប Spurs បានប្រើប្រាស់នៅយុទ្ធសាស្ត្រមួយនេះ ដើម្បីយកឈ្នះទៅក្លឹប Newcastle ដែលកំពុងតាមប្រជែងចង់បានកីឡាករខាងលើ ដែលគាត់មានតម្លៃខ្លួនប្រមាណ ៤០លានផោន៕