សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​ដាក់​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១៨:៣០​នាទី ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ កំលាំង​ប៉ុស្តិ​បាន​សហការ​ជាមួយ​កំលាំង​ខ័​ណ្ឌ​មាន​ជ័យ​ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​វ​សេនីយ៍​ទោ អ៊ុ​ក បូ​នី​ន​អធិការ​ខណ្ឌមានជ័យ និង​ដឹកនាំ​ដោយ​លោក​វី​រៈ​សេនីយ៍​ទោ ភូ គឹ​ម​អាន នឹង លោក​វ​រះ​សេនីយ៍​ទោ ឃុន រតនា បាន​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង ក្រោយ​មានការ​បង្ហោះ​ព័ត៌មាន​ថា​មាន​ទូ​ត្រី​បេ​ី​ក​លេង​តាម​ប្រឡាយ​លូ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​។

គួរ​បញ្ជាក់​ថា​ទីតាំង​ខាងលើ​ស្ថិត​នៅ​ចំនុច​ប្រឡាយ​លូ​ស្ពាន​អាកាស ភូមិ​៥ ក្រុម​ទី​១ សង្កាត់​ស្ទឹង​មាន​ទី​២​។ ក្នុង​ប្រតិបត្តិ​ការណ៍​សមត្ថកិច្ច​បាន​ដកហូត សម្ភារៈ​រួម​មាន​រួម​មាន ១.​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២ ២.​ទូ​វ៉ៃ​ពង់​ចំនួន ៣ ទូរ​ខូច​១៕