អ្នកចាំទី​រូប​នេះ ចង់​ចាក​ចេញពី Arsenal នៅ​ខែមករា

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ football.london នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា​អ្នកចាំទី​ក្លឹ​ប​កាំភ្លើង​ធំ Arsenal គឺ​កីឡាករ Bernd Leno ចង់​ចាក​ចេញពី​ក្លឹ​ប​អោយ​បាន​មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវរងារ​នេះ​បិទ​។

អ្នកចាំទី​សញ្ជាតិ​អា​ឡឺ​ម៉​ង​រូប​នេះ បាន​ស្ថិត​នៅ​ពីក្រោយ​កីឡាករ Aaron Ramsdale នៅ​ទឹកដី Emirates Stadium ដែល​ជា​ហេតុ​ធ្វើ​អោយ​រូប​គាត់​ចង់​ចាក​ចេញពី​ក្លឹ​ប ដើម្បី​ស្វែងរក​នៅ​ពេលវេលា​លេង​អោយ​បាន​ច្រើន​ជាង​នេះ នៅ​ពាកកណ្តាល​រដូវ​កាល​នេះ​៕