រំភើប​ណាស់​! ក្រោយ CR7 បាន​ធ្វើ​ចំពោះ​អ្នកគាំទ្រ និង​មិត្ត​រួម​ក្រុម

0

កំពូល​ខ្សែប្រយុទ្ធ Christiano Ronaldo បាន​បង្ហោះ​សារ​លើកទឹកចិត្ត​មួយ​ដល់​អ្នកគាំទ្រ និង​មិត្ត​រួម​ក្រុម បិសាច​ក្រហម Manchester United ក្រោយ​ទទួល​បាន​ជ័យ​ជំនះ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​លើ​ក្រុម West Ham United ១-០ ក្នុង​ក្រប​ខណ្ឌ Premier League​។

ជា​ការ​ពិត​ណាស់ ខ្សែប្រយុទ្ធ​ល្បឿន​លឿន Marcus Rashford ជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ ឲ្យ​ក្រុម​បិសាច​ក្រហម នៅ​ចុង​ម៉ោង ៩០+៣ ដែល​ជួយ​ឲ្យ​ក្រុម​ទទួល​បាន ៣​ពិន្ទុ​ឈរ​លើ​លេខ​រៀង​ទី ៤​ក្នុង​តារាង Premier League​។

យ៉ាងណាមិញ CR7 លេង​ជា​ជម្រើស ១១​នាក់​ដំបូង​ផង​ដែរ​ក្នុង​ការ​ប្រកួត​នេះ ថែម​ទាំង​បាន​បង្ហោះ​សារ​លើកទឹកចិត្ត​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា​៖ “​វា​ជា​ជ័យជម្នះ​ដ៏​សំខាន់​មួយ ក្នុង​ការ​ឈាន​ទៅ​រក​គោលដៅ​របស់​ពួក​យើង​។ បើ​ទោះបីជា ផ្លូវ​ដែល​ពួក​យើង​កំពុង​ដើរ​មាន​ឧបសគ្គ​ច្រើន​ក្តី ប៉ុន្តែ​ពួក​យើង​នៅ​តែ​អាច​ឈរ​រួម​គ្នា នឹង​ប្រឹងប្រែង​លេង​ឲ្យ​កាន់តែ​ស្វិតស្វាញ ដើម្បី​ឲ្យ​អ្នកគាំទ្រ​របស់​យើង​មាន​មោទនភាព​។ Let’s go Devils!”៕