មិន​ទាន់​អស់ចិត្ត​ទេ​! Gerrard ត្រៀម​យក​ខ្សែបម្រើ​ម្នាក់​ទៀត​ពី​អ៊ី​តា​លី

0

យោង​តាម​របាយការណ៍​ក្លិប Aston Villa បាន​ស្នើ​ទៅ​ក្លិប​សេះបង្កង់ Juventus ក្នុង​ការ​ដេញថ្លៃ​ការ​ចុះហត្ថលេខា​ផ្ទេរ​ខ្សែបម្រើ Rodrigo Bentancur ស្រប​ពេល​អ្នកចាត់ការ Steven Gerrard បាន​បង្ហាញ​មហិច្ឆតា​នាំ​យក​កីឡាករ​បន្ថែម​មក​ពង្រឹង​ក្រុម​របស់​លោក​។

ខ្សែបម្រើ​អ៊ុយ​រូ​ហ្កា​យ​វ័យ ២៤​ឆ្នាំ​រូប​នេះ បាន​ផ្ទេរ​មក​ចូលរួម Juventus ក្នុង​ឆ្នាំ​២០១៧ ហើយ​បាន​ជួយ​ពួក​គេ​ឈ្នះ​ពាន Serie A ៣​លើក​។

ថ្មី​ៗ​នេះ Aston Villa ទើបតែ​ផ្ទេរ​យក Philippe Coutinho ក្រោម​កិច្ចសន្យាខ្ចី​ជើង​ពី Barcelona ព្រមទាំង​បាន​ចំណាយ ២៥​លាន​ផោន​សម្រាប់​ការ​ផ្ទេរ ខ្សែការពារ​ស្លាប​ឆ្វេង Lucas Digne ក្នុង​ទីផ្សារ​ដោះ​ដូរ​។

ទោះ​យ៉ាងណា​ក្ដី Gerrard ចង់​បន្ថែម​សមាជិក​នៅ​ក្នុង​តំបន់​បម្រើ​សម្រាប់​ក្រុម Villa ហើយ​ការ​ពិភាក្សា​ជាមួយ​ក្លិប Juventus នឹង​បន្ដ​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​។

គួរ​រំលឹក​ថា កាលពី​ថ្មី​ៗ​នេះ​ក្លិប​របស់​លោក Gerrard មានការ​ភ្ជាប់​ជាមួយ​ខ្សែប្រយុទ្ធ​សម្បូរ​បទ​ពិសោធ Luis Suarez របស់​ក្រុម Atletico Mdadrid ដែល​ជា​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អ៊ុយ​ហ្គា​យ​របស់ Bentancur ដើម្បី​មក​ជួយ​បំពេញ​តំបន់​ប្រយុទ្ធ​។

Aston Villa ក៏​បាន​បន្ថែម​ជម្រើស​នៅ​ក្នុង​តំបន់​អ្នកចាំទី ដោយ​បាន​ខ្ចី​ជើង​កីឡាករ Robin Olsen ពី​ក្លិប Roma បន្ទាប់​ពី​បាន​ចំណាយពេល​លើ​កិច្ចសន្យាខ្ចី​ជើង​នៅ Sheffield United៕