បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា Thierry Henry ត្រូវបានក្លឹប Bordeaux ចាប់អារម្មណ៍ក្នុងការយកមកដឹកនាំក្លឹបជំនួសលោក Vladimir Perkovic។
ប៉ុន្តែអតីតតារាឆ្នើមរបស់ Arsenal រូបនេះ បានប្រាប់ Amazon Prime ថាគាត់មិនចាប់អារម្មណ៍ ចំពោះតំណែងនេះទេ។ គាត់បាននិយាយថា “តើអ្វីដែលខ្ញុំគួរតែឆ្លើយ? គ្មានអ្វីទាំងអស់។ ខ្ញុំមិនរស់នៅក្នុង utopia ទេ។ និយាយឱ្យត្រង់ទៅ ខ្ញុំមិនដឹងថាត្រូវប្រាប់អ្នកពីអ្វីទេ”៕