ក្លឹបចំនួនប្រាំមួយមកពីតំបន់ផ្សេងៗគ្នានៃពិភពលោក ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអតីតប្រធានក្រុម Arsenal Pierre-Emerick Aubameyang ។
Aubameyang មិនមានពេលវេលាល្អបំផុតនៅ Arsenal ក្នុងប៉ុន្មានខែថ្មីៗនេះ។ គាត់ត្រូវបានដកឈ្មោះចេញពីជម្រើសក្រុម បន្ទាប់ពីមានការបំពានវិន័យ។ គាត់ត្រូវបានគេរំពឹងថានឹងលេងឱ្យក្រុម Gabon នៅ AFCON ប៉ុន្តែត្រូវតែបានត្រលប់មកវិញ ដោយសារបញ្ហាសុខភាព។
ថ្មីៗនេះ Arteta ខ្លួនគាត់ផ្ទាល់បានអះអាងថា គាត់មិនប្រាកដថាពេលណា Pierre-Emerick Aubameyang អាចត្រលប់មកលេងឱ្យក្លឹបវិញទេ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបជាច្រើនបានសម្តែងការចាប់អារម្មណ៍ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងការដេញថ្លៃខ្ចីជើងពីក្លឹប Al-Nassr ដែលមានមូលដ្ឋាននៅទីក្រុង Riyadh ដែលទទូចចង់បានរូបគេ។
ក្លឹបចំនួន ៥ ផ្សេងទៀតដែលចាប់អារម្មណ៍លើខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះ រួមមានក្លឹបធំៗមួយចំនួនដូចជា Juventus, AC Milan, PSG, Marseille និង Sevilla សុទ្ធតែបាននិយាយថាកំពុងតាមដានអំពីស្ថានការបច្ចុប្បន្នរបស់ Aubameyang ៕