រថយន្ត ២​គ្រឿង បុក​គ្នា​ពេញទំហឹង​នៅ​ផ្លូវបំបែក​ជា ៤

0

ភ្នំពេញ​៖ កាលពី​ម៉ោង ១១​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត ២​គ្រឿង​នៅ​ចំនុច​ផ្លូវបែក​ជា​បួន យ៉ាង​ពេញទំហឹង បណ្តាល​អោយ​ខូចខាត​រថយន្ត​ទាំង​សងខាង​។ ហេតុការណ៍​មួយ​នេះ កើតឡើង​នៅ​ចំនុច​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា រថយន្ត​ទាំង ២​គ្រឿង មាន​មួយ​ពាក​ស្លាក​លេខ ភ្នំពេញ 2BM-7876 និង​មួយ​គ្រឿង​ទៀត​ម៉ាក​ព្រូស ពណ៌​ស ពាក​ស្លាក​លេខ​ភ្នំពេញ 2BI-9384 (​ខូចខាត​ខាង​មុខ​រថយន្ត និង​ផ្ទុះ​ប៉ូង​)​។

ក្រោយ​ពេល​កេ​ី​ត​ហេតុ​ភាគី​ទាំង​ពីរ​ធ្វេ​ី​ការ​ដោះស្រាយ​បញ្ចប់រឿង​នៅ​កន្លែង​កេ​ី​ត​ហេតុ​៕