អាណិត​ណាស់​! Fati ចាក​ចេញពី​ទីលាន​ទាំង​ទឹកភ្នែក

0

កីឡាករ Ansu Fati ត្រូវ​បាន​គេ​ឃើញ​ថា បាន​ចាក​ចេញពី​ការ​ប្រកួត Copa del Rey របស់ Barcelona ទាំង​ទឹកភ្នែក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពីរ​ងរ​បួស​ភ្លៅ​ទល់​នឹង Athletic Club នៅ​ម៉ោង​បន្ថែម​។

ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ បាន​ដើរ​ចេញពី​ការ​ប្រកួត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ដែល​បញ្ចប់​ដោយ Barca ដោយ​ចាញ់​ក្នុង​លទ្ធផល ៣-២​។

ជា​ការ​ពិត​ណាស់ Fati ទើបតែ​ត្រលប់​មក​ពីរ​បួស​សរសៃពួរ​ធ្ងន់ធ្ងរ ហើយ​បាន​ខកខាន​ការ​ប្រកួត​ភាគច្រើន​កាលពី​ឆ្នាំ​មុន ជាមួយនឹង​បញ្ហា​ជង្គង់​។

យ៉ាងណាមិញ Xavi បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា “Fati បាន​រង​ផល​ប៉ះពាល់​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ខ្លាំង ប៉ុន្តែ​ថ្ងៃស្អែក​គ្រប់យ៉ាង​នឹង​ល្អ​ឡើង​វិញ​”៕