ប្រភពពីសារព័ត៌មានឲ្យដឹងថា អតីតខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល របស់ក្រុមអធិរាជស Real Madrid កីឡាករ Robinho ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំពិបទហិង្សា និងរំលោភសេពសន្ទវៈជាក្រុម។
យោងតាមដំណើរការប្ដឹងប្ដល់ Robinho ត្រូវបានចោទប្រកាន់ពីបទរំលោភបូកនារីវ័យ ២២ឆ្នាំម្នាក់សញ្ជាតិអាលបានី នៅក្លឹបរាត្រីមួយកន្លែង ក្នុងទីក្រុង Milan អំឡុងឆ្នាំ២០១៣ ខណៈដែលរូបគេកំពុងលេងឲ្យក្រុម AC Milan។
លុះមកដល់ឆ្នាំ ២០១៧ ទើបត្រូវបានតុលាការអ៊ីតាលីកោះហៅ Robinho ឲ្យចូលខ្លួនបំភ្លឺនៅសាលាក្តី ហើយក៏មានការចាប់ផ្ដើមការស៊ើបអង្កេតចាប់តាំងពីពេលនោះមក។
យ៉ាងណាមិញនៅឆ្នាំ ២០២២ នេះ តុលាការបានចេញសេចក្តីសម្រេចជាផ្លូវការ ដោយបានកាត់ទោសអោយតារាឆ្នើមជាតិប្រេស៊ីល Robinho ត្រូវជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ៕