Man Utd អាច​អោយ​ក្លឹ​ប​ផ្សេង​ខ្ចី​ជើង Lingard បាន ប៉ុន្តែ​ត្រូវធ្វើ​នៅ​លក្ខខណ្ឌ​មួយ​នេះ

0

បរទេស​៖ ក្លឹ​ប Manchester United បាន​រៀបចំ​អោយ​កីឡាករ Jesse Lingard ចាកចេញ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ប៉ុន្តែ​ក៏​ទាមទារ​អោយ​ក្លឹ​ប​ដែល​ចង់បាន​ត្រូវ​បង់​ជា​ប្រាក់​ចំនួន ៣.៥​លាន​ផោន​ផង​ដែរ​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន talkSPORT នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​នេះ​គឺជា​លក្ខខណ្ឌ​ដែល​ក្លឹ​ប​បិសាច​ក្រហម​បាន​ដាក់​សម្រាប់​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ ខណៈ​ពេល​រូប​គាត់​មាន​ព័ត៌មាន​ច​ចាម​អារាម​ជាមួយនឹង​ក្លឹ​ប West Ham និង Newcastle​។ ក្នុង​នោះ​រូប​គាត់​នឹង​ក្លាយជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​នេះ ដោយសារ​តែ​ចប់​កុងត្រា​ជាមួយ​ក្លឹ​ប​៕