កីឡាករ ៥​រូប​ដែល​អាច​ជំនួស​តំណែង Romelu Lukaku នៅ Chelsea

0

Romelu Lukaku បាន​ខកខាន​រក​គ្រាប់​បាល់​ជា​ថ្មី​ក្នុង​លទ្ធផល​ស្មើ ១-១ របស់ Chelsea ទល់​នឹង Brighton & Hove Albion កាលពី​ថ្ងៃ​អង្គារ​។ កីឡាករ​អន្តរជាតិ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ បាន​ចូល​លេង ៤​ប្រកួត​ជាប់​គ្នា​ដោយ​គ្មាន​គ្រាប់​បាល់​។

ការ​វិល​ត្រឡប់​របស់​កីឡាករ​វ័យ ២៨ ឆ្នាំទៅ​កាន់ Chelsea ហាក់​មិនសូវ​ទទួលផល​វិជ្ជមាន​ឡើយ​។ បទ​សម្ភាសន៍​របស់​គាត់​ជាមួយ Sky Sports ជា​កន្លែង​ដែល​គាត់​បាន​ពិភាក្សា​ដោយ​បើកចំហ​ចំពោះ​បេះដូង​របស់​គាត់​ចំពោះ Inter Milan ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​គ្រូបង្វឹក និង​អ្នកគាំទ្រ​។

យ៉ាងណាមិញ Romelu Lukaku គឺជា​កីឡាករ​ថ្លៃ​បំផុត​របស់ Chelsea គាត់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ដក​ចេញ​នៅ​រដូវក្តៅ​នេះ ដោយ​ទម្រង់​លេង​នៅ​លើ​ទីលាន​របស់​គាត់​មានការ​ធ្លាក់​ចុះ​។ Lukaku ត្រូវ​បាន​អ្នកគាំទ្រ Chelsea ស្រែក​ហ៊ោ​ចំអក​នៅ​ក្រៅ​ទីលាន បន្ទាប់​ពី​លេង​មិន​បាន​ល្អ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​ជាមួយ Brighton​។

ឥឡូវនេះ​សូម​ក្រឡេក​មក​មើល​កីឡាករ ៥ នាក់​ដែល​អាច​ជំនួស Romelu Lukaku នៅ Chelsea ដែល​មាន​ដូច​ជា​៖ Mauro Icardi (Paris Saint-Germain), Patrick Schick (Bayer Leverkusen), Dusan Vlahovic (Fiorentina), Erling Haaland (Borussia Dortmund) និង Harry Kane (Tottenham Hotspur)៕