តាមរបាយការណ៍បានឲ្យដឹងថា កីឡាករ Luis Suarez កំពុងពិចារណាលើការផ្លាស់ប្តូរទៅកាន់ Aston Villa បន្ទាប់ពីបានពិភាក្សាជាមួយអតីតមិត្តរួមក្រុម Steven Gerrard។
ថ្មីៗនេះ Gerrard បានដើរតួយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូល Philippe Coutinho ឱ្យផ្លាស់ទៅ Villa ក្នុងកិច្ចសន្យាខ្ចីជើងពី Barcelona កាលពីសប្តាហ៍មុន។
ហើយយោងទៅតាមអ្នកកាសែតអេស្ប៉ាញ Gerard Romero ដែលបានសម្ភាសន៍ Suarez នៅលើប៉ុស្តិ៍ Twitch របស់គាត់កាលពីខែតុលាថា Steven Gerrard កំពុងព្យាយាមនាំអតីតមិត្តរួមក្រុម Liverpool ម្នាក់ទៀតទៅកាន់ Villa Park ខណៈដែលគាត់បាននឹងកំពុងធ្វើការទាក់ទងជាមួយកីឡាករអន្តរជាតិអ៊ុយរូហ្គាយរូបនេះ។
ទន្ទឹមនឹងនោះដែរលោក Romero អះអាងថា Suarez បានទទួលការផ្តល់ជូនពីក្លឹបប្រេស៊ីលចំនួនបីគឺ Palmeiras, Corinthians និង Atletico Mineiro ក៏ដូចជាមួយផ្សេងទៀតមកពីអារ៉ាប៊ីសាអូឌីត ប៉ុន្តែខ្សែប្រយុទ្ធបានច្រានចោលពួកគេទាំងអស់ ខណៈដែលគាត់ចង់ “ផ្តោតលើ” សំណើពី Villa តែប៉ុណ្ណោះ។
លោកបន្តថា Gerrard និង Suarez បាននិយាយរួចមកហើយ អំពីការរំពឹងទុកនៃការវិលត្រឡប់ទៅកាន់ Premier League ហើយកីឡាករវ័យ ៣៤ ឆ្នាំរូបនេះកំពុងពិចារណាផ្លាស់ប្តូរទៅកាន់ Villa៕