Minnows Comoros ទម្លាក់ Ghana ធ្លាក់​ចេញពី Africa Cup of Nations (​មាន​វី​ដេ​អូ​)

0

ដូចដែល​អ្នក​បានឃើញ ក្រុម​ម្ចាស់​ជើងឯក​៤​សម័យ ហ្កា​ណា​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល Africa Cup of Nations បន្ទាប់​ពី​ពួក​គេ​បរាជ័យ​ក្នុង​ការ​ប្រកួត​ក្រោម​ថ្វី​ជើង​កូ​ម៉ូ​រូស ដោយ​លទ្ធផល ២-៣​។

កីឡាករ El Fardou Ben Nabouhane បាន​រក​គ្រាប់​បាល់​នាំមុខ​សម្រាប់​កូ​ម៉ូ​រ៉ូ​ស នៅ​ដើម​តង់​ទី​១ ហើយ​ក្រោយមក​ហ្កា​ណា នៅ​សល់​សមាជិក​លើ​ទីលាន​តែ ១០​រូប​ប៉ុណ្ណោះ នៅ​ពេល​ដែល Andre Ayew ទទួល​បាន​កាត​ក្រហម​។

Ahmed Mogni រកបាន​គ្រាប់​ទី​២​សម្រាប់​កូ​ម៉ូ​រូស មុន​ពេល​ដែល​ហ្កា​ណា​វាយបក​តាម​ស្មើ​ពីរ​គ្រាប់​វិញ ប៉ុន្ដែ​ចុង​ក្រោយ​ពួក​គេ​នៅ​តែ​មិន​អាច​ជៀស​ផុត​ពី​បរាជ័យ ដោយ​គ្រាប់​បាល់​របស់ Mogni ក្នុង​នាទី​ទី​៨៥ ដែល​ធ្វើ​ឱ្យ​ហ្កា​ណា​ជ្រុះ​ចេញពី​ព្រឹត្តិការណ៍​បាល់ទាត់​ជម្រើសជាតិ​អាហ្វ្រិក ត្រឹម​វគ្គ​ចែក​ពូ​ល​ជា​លើក​ដំបូង ចាប់តាំងពី​ឆ្នាំ​២០០៦ មក​។

យ៉ាងណាមិញ សម្រាប់​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ក្នុង​ប្រវត្តិសាស្ដ្រ​របស់ AFCON ដោយសារ​កូ​ម៉ូ​រ៉ូ​ស រក​គ្រាប់​បាល់​បញ្ចូល​ទី​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ជុំ​ចុង​ក្រោយ ហើយនឹង​ទទួល​ជ័យជម្នះ​លើក​ដំបូង​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖