អីយ៉ា​ស់​! Bruno Fernandes ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល

0

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ Bruno Fernandes បាន​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​មួយ​គុណ​នឹង​ពីរ សម្រាប់​កុងត្រា​ថ្មី​ជាមួយនឹង​ក្លិប​បិសាច​ក្រហម Manchester United ដែល​ស្មើនឹង Paul Pogba និង Anthony Martial​។

Bruno បាន​ក្លាយជា​តារា​ឆ្នើម​មួយ​រូប​ដែល Man United មិន​អាច​ខ្វះ​បាន​ក្នុង​ជម្រើស​ដំបូង​រាល់​ការ​ប្រកួត ជាក់ស្តែង​គេ​បាន​ស៊ុត​បញ្ចូល​ទី​បាន ២​គ្រាប់​ក្នុង​ការ​ប្រកួត​ជាមួយ Aston Villa កាលពី​ស​ប្តា​ហ៍​មុន​។

យ៉ាងណាមិញ ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ ចង់​ឲ្យ​ប្រាក់​ឈ្នួល​របស់​គេ​តំឡើង​ដល់ ២០០,០០០​ផោន (​ប្រមាណ ២៧២.០០០​ដុល្លារ​) ក្នុង​មួ​យស​ប្តា​ហ៍ ពោល​គឺ​មួយ​គុណ​នឹង​ពីរ បើ​ធៀប​នឹង​ប្រាក់​ឈ្នួល​ចាស់​។

គួរ​ជម្រាប​ថា បច្ចុប្បន្ន​ក្រុម​បិសាច​ក្រហម Christiano Ronaldo កីឡាករ​មាន​ប្រាក់​ឈ្នូ​ល​ថ្លៃ​ជាងគេ បន្ទាប់​មក​គឺ David De Gea ,Paul Pogba, Anthony Martial ,Raphael Varane, Jadon Sancho និង Marcus Rashford៕