អោយ​បើក​ដំណើរការ​ដេប៉ូ​ប្រេង ២​ទីតាំង​វិញ បន្ទាប់​ពី​ធ្វើការ​កែតម្រូវ​តាម​បទ​ប្បញ្ញត្តិ​បច្ចេកទេស

0

នា​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ចាម បាន​បន្ត​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដា​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ដើម្បី​ទប់ស្កាត់​អំពើ​មិន​សុចរិត​ណាមួយ​ក្នុង​វិស័យ​ប្រេងឥន្ធនៈ​តាម​រយៈ​ការ​កេង​ប្រ​វ័​ញ និង​បន្លំ​ណាមួយ​ពី​អតិថិជន ឬ​អ្នក​ប្រើប្រាស់​ទូទៅ​។ យោង​ទៅ​តាម​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ដេប៉ូ​ចំនួន ៥​ទីតាំង​មិន​មាន​អនុលោម​ភាព​ក្នុង​ចំណោម ៨​ស្ថានីយ​/​ដេប៉ូ​ដែល​បាន​ត្រួតពិនិត្យ និង​ធ្វើការ​ពិន័យ​ទៅ​តាម​នីតិវិធី​ផង​ដែរ​។

ក្នុង​ថ្ងៃ​ដដែល​នោះ​ផង​ដែរ មន្ត្រី ក​.​ប​.​ប​. សាខា​ខេត្តកណ្ដាល​បាន​សហការ​ជាមួយ​ក្រឡាបញ្ជី​ខេត្ត និង​អាជ្ញាធរ​ខេត្ត​ចុះ​កាត់​សៀ​ល​ជូន​ដេប៉ូ​ប្រេង​ចំនួន ២​ទីតាំង និង​អនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម​ឡើង​វិញ​បន្ទាប់​ពី​បាន​ធ្វើការ​កែតម្រូវ​ទៅ​តាម​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ដែល​មាន​ចែង​។