Man Utd ត្រៀម​ផ្តល់​ប្រាក់​ឈ្នួល​កប់​ពពក ដល់​អ្នកចាត់ការ​អចិន្ត្រៃយ៍​ថ្មី

0

ការ​ស្វែងរក​អ្នកចាត់ការ​អចិន្ត្រៃយ៍​របស់ Manchester United កំពុង​ឡើង​កំ​ដៅ​។ ក្លឹ​ប​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទម្រង់​លេង​ល្អ​បំផុត​របស់​ពួក​គេ ក្រោម​អ្នកចាត់ការ​បណ្តោះអាសន្ន Ralf Rangnick ។

យោង​តាម​របាយការណ៍​ចុង​ក្រោយ​ពី El Nacional គ្រូបង្វឹក​របស់ Atletico Madrid លោក Diego Simeone បាន​ក្លាយជា​គោលដៅ​កំពូល​របស់​ពួក​គេ​។ អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន បច្ចុប្បន្ន​គឺជា​អ្នកគ្រប់គ្រង​ក្លឹ​ប​ដែល​មាន​ប្រាក់ខែ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ហើយ Manchester United មាន​ឆន្ទៈ​ផ្តល់​ជូន​គាត់​នូវ​កិច្ចព្រមព្រៀង​ស្រ​ដៀង​គ្នា​នេះ​។

កិច្ចព្រមព្រៀង​ដែល Man Utd គ្រោង​ធ្វើ​ឡើង អាច​ធ្វើ​ឲ្យ​គាត់​ទទួល​បាន ៤៨០,០០០ ផោន​ក្នុង​មួ​យស​ប្តា​ហ៍​។ Simeone ត្រូវ​បាន​គេ​រាយការណ៍​ថា​ទទួល​បាន​ប្រាក់​ចំនួន ២៥ លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ​នៅ Atletico ។

ចាប់តាំងពី​ចូល​ដឹកនាំ​ក្លឹ​ប​ក្នុង​ឆ្នាំ ២០១២ គាត់​បាន​ដឹកនាំ Atletico Madrid ឲ្យ​ឈ្នះ​ដល់​ទៅ ៨ ពានរង្វាន់ រួម​ទាំង​ពានរង្វាន់ La Liga ពីរ និង Europa League ។ អ្នក​ចា​តា់ករ​វ័យ ៥១ ឆ្នាំ​រូប​នេះ​ក៏​បាន​នាំ Rojiblancos ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ពីរ​លើក​របស់​ពួក​គេ​ផង​ដែរ ដែល​ពួក​គេ​បាន​ចាញ់​គូប្រជែង Real Madrid ទាំង​ពីរ​លើក​៕