ពលរដ្ឋ​នៅ​ម្តុំ​នេះ​នឹង​គ្មាន​ទឹក​ប្រើ ព្រោះតែ​ធ្លាយ​បំពង់​ចែកចាយ​ទឹក

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២​នេះ ស្តី​ពី​ការ​ផ្អាក​ផ្គត់ផ្គង់​ទឹក​ស្អាត​បណ្តោះអាសន្ន​នៅ​លើ​ផ្លូវ​លេខ​៦៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ៖

– មូលហេតុ​៖ ធ្លាយ​បំពង់​ចែកចាយ​ទឹក​ទំហំ ១១០​ម​ម​។
– ទីតាំង​ទឹក​ធ្លាយ​៖ លើ​ផ្លូវ​លេខ​៦៣​។
– ផ្ទៃ​សេវា​ផ្អាក​ផ្គត់ផ្គង់​ទឹក​៖ លើ​ផ្លូវ​លេខ​៦៣ នៅ​ចន្លោះ​ផ្លូវ​លេខ​៤២២ និង​ផ្លូវ​លេខ​២៤៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។
– រយៈពេល​៖ នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែមករា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង ១៥:៣០​នាទី​រសៀល រហូត​ដល់​បញ្ចប់​កា​ជួសជុល​៕