មន្ត្រី​ជំនាញ ក​.​ប​.​ប​.​បិទ​បណ្តោះអាសន្ន​ទីតាំង​ផលិត​អំបិល​មួយ​កន្លែង ក្រោយ​រក​ឃើញ​ថា​…

0

ភ្នំពេញ​៖ ដើម្បី​ធានា​ថា​រាល់​ទំនិញ​ដាក់​លក់​ជូន​ប្រជាពលរដ្ឋ​នៅ​លើ​ទីផ្សារ​មាន​សុវត្ថិភាព មិន​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នា​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តតាកែវ ខេត្តព្រះវិហារ និង​ខេត្តកំពង់ឆ្នាំង​បាន​បន្ត​នាំ​យក​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ​ចុះ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​ដែល​ដាក់​លក់​នៅ​តាម​បណ្ដា​ទីផ្សារ​។

គោលបំណង​នៃ​ការ​ត្រួតពិនិត្យ​គឺ​ដើម្បី​ធានា​ការពារ​នូវ​ការ​ចរាចរ​លក់​នូវ​ទំនិញ​ដែល​មិន​មាន​អនុលោម​ភាព (​ទំនិញ​ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​) ដែល​ធ្វេ​ី​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ ក៏​ដូច​ជា​ការពារ​សិទ្ធិ​របស់​អ្នក​ប្រើប្រាស់​។ យោង​ទៅ​តាម​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ១១៣.៣២​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​ជំនាញ​ដកហូត និង​ពិន័យ​ទៅ​តាម​នីតិវិធី​។

ដោយឡែក​ក្នុងថ្ងៃនេះ​ផង​ដែរ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកណ្ដាល​បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​អំបិល​មួយ​កន្លែង​ក្នុង​ក្រុង​តា​ខ្មៅ​ដោយ​រក​ឃើញ​មិន​មាន​អនុលោម​ភាព​លើ​កម្រិត​អុ​ី​យ៉ូ​ដ ទើប​មន្ត្រី​ជំនាញ​ធ្វើការ​ផ្អាក​សម្មភាព​សិប្បកម្ម​នោះ​ជា​បណ្ដោះអាសន្ន​ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​បន្ត​៕