ភ្នំពេញ៖ នេះបើយើងតាមការចេញផ្សាយរបស់រដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ សូមជំរាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង អញ្ជើញទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
-សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានចាក់ដូសទី១,២ រួច ត្រូវចាក់ដូសទី៣ សូមអញ្ជើញទៅចាក់នៅមណ្ឌលសុខភាពទួលគោក ។
-សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានចាក់ដូសទី១,២,៣ ត្រូវចាក់ដូសទី៤ សូមអញ្ជើញទៅចាក់នៅក្នុងវត្តនាគវ័ន្ត៕