រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន បើក​បុក​រថយន្ត MG ពីក្រោយ​ពេញ​មួយ​ទំហឹង

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១០:៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ជេ​ី​ង​ឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​រថ​យន្តកា​ម៉ា​រី​បា​ឡែ​ន​បុក​រថយន្ត MG ពីក្រោយ​ពេញ​មួយ​ទំហឹង​បណ្ដាល​រង​ការ​ខូចខាត​។

បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថារថ​យន្តកា​ម៉ា​រី​បា​ឡែ​នខាងលើពាកស្លាកលេខ ភ្នំពេញ 2P-2956 ដោយឡែក​រថយន្ត MG ពាក់ស្លាកលេខ ភ្នំពេញ 2BA-7120។ ក្រោយ​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ់​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វេ​ី​ការ​យក​រថយន្ត​ទៅ​រក្សា​ទុក​ដេ​ី​ម្បី​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕