យោងតាមរបាយការណ៍បានឲ្យដឹងថា កំពូលខ្សែប្រយុទ្ធ Christiano Ronaldo ត្រូវបង្ខំចិត្តចាកចេញពីទីលានហ្វឹកហាត់ Carrington មុនពេលកំណត់ ដោយសារមានបញ្ហារបួសភ្លៅ។
គួររំលឹកថា ការប្រកួត FA Cup ជាមួយ Aston Villa កាលពីថ្ងៃទី ១១ កន្លងមកនេះ CR7 បានអាក់ខានម្តងរួចមកហើយ ដោយសារមានការឈឺចាប់ត្រង់ត្រគាក ខណៈដែលពេលនេះ ក៏មានបញ្ហាមួយទៀតដោយរបួសត្រង់ភ្លៅ។
ខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ ៣៦ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រូពេទ្យត្រួតពិនិត្យ មុននឹងអនុញ្ញាតឲ្យគាត់ចាកចេញពីទីលានហ្វឹកហាត់ មុនកំណត់តែម្តង។
គួរបញ្ជាក់ថា Manchester United នឹងត្រូវប្រកួតជាមួយ Aston Villa ក្នុងក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យទី ១៦ ខាងមុខនេះហើយ៕