Barcelona គ្រោង​វ៉ៃ​ចេញ​ខ្សែការពារ​មួយ​រូប

0

អនាគត​របស់​កីឡាករ Sergino Dest នៅ Barcelona កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ខណៈ​ដែល Xavi Hernandez កំពុង​សម្លឹង​មើល​ការ​លក់​ខ្សែការពារ​សញ្ជាតិ​អា​មេ​រិ​ក​រូប​នេះ ទោះបីជា​កីឡាករ​រូប​នេះ​ចង់​បន្ត​នៅ Camp Nou ក៏​ដោយ​។

ទោះបីជា​មានការ​ចាប់អារម្មណ៍​ពី Bayern Munich និង Chelsea ក៏​ដោយ​ក៏ Dest ប្តេជ្ញា​បន្ត​នៅ Camp Nou នៅ​រដូវ​កាល​នេះ​។

តារា USMNT មិន​ត្រូវ​បាន​ជួយ​អ្វី​ដល់​ក្រុម​ទេ ដោយសារ​របួស និង​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​ខកខាន​ការ​ប្រកួត​ជា​ច្រើន​ចាប់តាំងពី​ថ្ងៃ​ទី ៤ ខែធ្នូ ឆ្នាំ ២០២១ ហើយ​បាន​លេង​ត្រឹមតែ ១៦ ដង​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ ពោល​គឺ​មុន Xavi ចូល​កាន់​តំណែង​ជំនួស​លោក Ronald Koeman​។

យ៉ាងណាមិញ Xavi ហាក់ដូចជា​គ្មាន​កន្លែង​សម្រាប់​កីឡាករ​វ័យ ២១​ឆ្នាំ​រូប​នេះ ក្នុង​ក្រុម​របស់​គាត់​ទេ បើ​ទោះបី​មានការ​ប្តេជ្ញា​ចិត្ត​ថា​គាត់​ចង់​បន្ត​នៅ​ជាមួយ​ក្លឹ​ប​កា​តា​ឡាន​ខ្លាំង​យ៉ាងណា​ក៏​ដោយ​។

គួរ​រំលឹក​ថា ក្លឹ​ប Bayern Munich ធ្លាប់​បាន​ដាក់​តម្លៃ ២៥ លាន​អ៊ឺ​រ៉ូ ក្នុង​ការ​ទិញ​យក Dest ម្ដង​រួច​មក​ហើយ តែ​ត្រូវ​បាន​ក្លឹ​ប​បដិសេធ​៕