Arsenal បានដាក់សំណើទៅ Premier League សម្រាប់ការប្រកួតនៅភាគខាងជើងទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យជាមួយនឹងក្រុមមាន់ខ្នាយមាស Tottenham ដែលនឹងអាចត្រូវពន្យារពេល។
បច្ចុប្បន្ន ជម្រើសរបស់ក្រុមកាំភ្លើងធំ កំពុងជួបការខ្វះខាតកម្លាំង ដោយសារតែរបួស មេរោគឆ្លង និងការមានសមាជិកមួយចំនួនកំពុងជាប់រវល់ក្នុងការប្រកួត Africa Cup of Nations។
ការសម្រេចចិត្តពីក្របខ័ណ្ឌ Premier League ថាតើការប្រកួតដែលគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Tottenham Hotspur នឹងប្រព្រឹត្តទៅឬយ៉ាងណានោះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃសៅរ៍។
យ៉ាងណាក្តី Arsenal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបថា៖ “យើងអាចបញ្ជាក់បានថាយើងបានដាក់ពាក្យទៅកាន់ Premier League សម្រាប់ការពន្យារពេល នៃការប្រកួតនៅភាគខាងជើងទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Tottenham Hotspur។
“បច្ចុប្បន្ន មិនមានកីឡាករច្រើនទេក្នុងក្រុមរបស់យើង ដោយសារកូវីដ-១៩ របួស និងកីឡាករដែលនៅឆ្ងាយជាមួយប្រទេសរបស់ពួកគេនៅ AFCON” ៕