Rio Ferdinand ប្រាប់ Arsenal ឱ្យ​ប្រ​ញ៉ាប់​ធ្វើ​រឿង​មួយ​នេះ​…!

0

លោក Rio Ferdinand បាន​ផ្តល់​យោបល់​ថា Arsenal គួរតែ​កំណត់​គោលដៅ​លើ​អតីត​ខ្សែប្រយុទ្ធ​របស់ West Ham កីឡាករ Sebastien Haller ជំនួស​ឱ្យ Dusan Vlahovic ប្រសិនបើ​ខ្សែប្រយុទ្ធ Fiorentina មិន​អើពើ​នឹង​ការ​ផ្លាស់​ប្តូរ​ទៅ​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍​។

បច្ចុប្បន្ន ក្រុម​កាំភ្លើង​ធំ​កំពុង​ត្រូវការ​ការ​ពង្រឹង​បន្ថែម​លើ​ក្នុង​តំបន់​ប្រយុទ្ធ បន្ទាប់​ពី​ដាក់​ពិន័យ​លើ Pierre-Emerick Aubameyang ខណៈ​ដែល Alexandre Lacazette និង Eddie Nketiah ទាំង​ពីរ​ផុត​កុងត្រា​នៅ​រដូវក្តៅ ហើយ​គ្រោង​នឹង​ចាកចេញ​ដោយ​មិន​គិតថ្លៃ​ផ្ទេរ​។

Arsenal កំពុង​សម្លឹង​មើល​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​នៅ Serie A ប៉ុន្តែ Fiorentina មាន​ពាក្យ​ចចាមអារ៉ាម​ថា ចង់​លក់​ខ្សែប្រយុទ្ធ​រូប​នេះ​ដល់​ទៅ ៧៥ លាន​ផោន​ក្នុង​ខែ​នេះ​។

យ៉ាងណាមិញ កីឡាករ Vlahovic ត្រូវ​បាន​គេ​រាយការណ៍​ថា គាត់​បាន​ប្រាប់​មិត្ត​ភ័ក្តិ​ថា​គាត់​ចង់​ស្នាក់​នៅ​ប្រទេស​អ៊ី​តា​លី ហើយ​ចូលរួម​ជាមួយ​ក្លឹ​ប Inter Milan ឬ Juventus ខណៈ​ដែល​វា​ត្រូវ​បាន​គេ​អះអាង​ថា​ភ្នាក់ងារ​របស់​គាត់ បដិសេធ​ចំណាប់អារម្មណ៍​របស់ Arsenal៕