យោងតាមរបាយការណ៍បានឱ្យដឹងថាក្លឹប Lyon នឹងយល់ព្រមឱ្យកីឡាករ Bruno Guimaraes ចូលរួមជាមួយ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង ប្រសិនបើលក្ខខណ្ឌទិញផ្តាច់ ៤៥ លានអឺរ៉ូ (៣៧,៥ លានផោន) ត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀង។
ក្រុមកាំភ្លើងធំបានកំណត់អត្តសញ្ញាណ Guimaraes ថាជាការបន្ថែមដ៏មានសក្តានុពលក្នុងខែនេះសម្រាប់ក្រុមរបស់លោក Mikel Arteta ដែលកំពុងចង់កែលម្អជម្រើសខ្សែបម្រើរបស់គាត់មុនពេលចុងបញ្ចប់នៃទីផ្សារដោះដូរ។
Arsenal ក៏ត្រូវបានគេយល់ថា កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយ Juventus ជុំវិញកិច្ចសន្យាខ្ចីជើងសម្រាប់ Arthur Melo ផងដែរ។
កិច្ចព្រមព្រៀងសម្រាប់ Guimaraes ក្នុងខែនេះត្រូវបានគេរំពឹងថានឹងមានការលំបាក ខណៈដែល Lyon បានដាក់ជម្រើសពីរសម្រាប់កីឡាករវ័យ ២៤ឆ្នាំរូបនេះ។
ប៉ុន្តែយោងទៅតាម Get French Football ក្លឹប Lyon នឹងបើកចំហរក្នុងការលក់ Guimaraes ប្រសិនបើតម្លៃដែលពួកគេចង់បានមានការព្រមព្រៀង ហើយនឹងអនុញ្ញាតឱ្យ Bruno Guimaraes ចូលរួមជាមួយ Arsenal ក្នុងលក្ខខ័ណ្ឌខ្ចីជើង លុះត្រាតែមានជម្រើសទិញជាកំហិតចំនួន ៤៥ លានអឺរ៉ូ (៣៧,៥ លានផោន)៕