ខ្សែប្រយុទ្ធ Karim Benzema ត្រូវបានជាប់ឈ្មោះជាកីឡាករបារាំងល្អបំផុតប្រចាំឆ្នាំ ២០២១ ហើយ ១ គ្រាប់របស់ម្ចាស់អាវលេខ ៩ ក្នុងការប្រកួតជាមួយនឹង FC Barcelona សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Supercopa de Espana បានធ្វើឲ្យគាត់ក្លាយជាកីឡាករម្នាក់ដែលរកបាន ៣០២ គ្រាប់ឲ្យ R.Madrid។
ជាការពិតណាស់ ការបន្តលេងនៅទម្រង់ដ៏ល្អឥតខ្ចោះរបស់គាត់បែបនេះ បានធ្វើឲ្យគាត់កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់របស់ក្លឹប ហើយកាលពីឆ្នាំ ២០២១ កន្លងទៅខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបារាំងសារជាថ្មីផងដែរ បន្ទាប់ពីគ្រូបង្វឹកមើលឃើញនូវភាពអស្ចារ្យរបស់គាត់។
តាមរយៈសមត្ថភាពដ៏ប៉ិនប្រសប់បែបនេះហើយ ទើបធ្វើឲ្យកាសែត France Football ជ្រើសរើសគាត់ជាកីឡាករបារាំងល្អបំផុតប្រចាំឆ្នាំ ២០២១ ខណៈគាត់ក៏ឈរនៅលើ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe៕